ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលបានមានវត្តមានខ្ញុំនៅទីនេះ ។ ខ្ញុំបានមានគម្រោងនឹងនិពន្ធសៀវភៅកំណាព្យមួយក្បាលដែលសិស្សជំនាន់ទី១ បានសរសេរ ។ ការតែងកំណាព្យបានធ្វើអោយខ្ញុំមានការជឿជាក់លើខ្ញុំដោយការតែងកំណាព្យត្រូវការកវីអោយមានគំនិតឆ្នៃប្រឌិតយ៉ាងខ្លាំងទើបធ្វើអោយមានន័យ និងពាក្យខ្លឹមល្អៗ ។ ខ្ញុំបាននិពន្ធកំណាព្យជាច្រើនដែលខ្ញុំបានរក្សាទុកតាំងពីយូរមក តែមិនមានឱកាសក្នុងការចែករំលែកនោះទេ ។
ខាងក្រោមជាកំណាព្យនិពន្ធដោយកវីណារ៉ាក់ៈ
បទមេបួន (ក្លើដ៏ស្និទ្ធ)
១. រាល់ថ្ងៃគិតទេ មើលទៅឯខ្លួន
គេចេះក្បាច់ក្បួន ក្បាច់គុណបុរាណ ។
២. មិត្តឯងនេះទេ ដែលតូចខ្លួនប្រាណ
មិត្តអើយចេះបាន ជួយប្រាប់មិត្តមួយ ។
៣. ពេលមិត្តមិននៅ មិនមានគ្នាជួយ
មិត្តអោយជំនួយ បែរជាមិនយក ។
៤. មិត្តក៏អាណិត តែប្អូននេះមក
ចំណេះសំបក រលួយទាំងពីរ ។
៥. មិត្តក៏ខំជួយ ជួយប្រាប់គម្ពីរ
មិត្តក៏ប្រាប់ពី គុណដ៏សែនល្អ ។
៦. មិត្តមិនយកទេ មួយគ្រាប់អង្គរ
មិនហ៊ានចង់យក ខ្លាចមិត្តអត់មាន ។
៧. ទោះមិត្តមួយនេះ ខំស្រែកស្រេកឃ្លាន
ក៏នៅមិនហ៊ាន ឲ្យមិត្តទុក្ខព្រួយ ។
៨. មិត្តឯងមិនល្អ មិត្តខំទៅជួយ
មិត្តមិនបាចព្រួយ មិត្តនៅទីនេះ ។
៩. មិត្តសុំអរគុណ ដល់គុណចំណេះ
ឲ្យពួកយើងចេះ វិជ្ជាមិត្តល្អ ។
ប្រភពរូបភាព: https://i.ytimg.com/vi/EdOCfBCkqt4/maxresdefault.jpg